អតីតចៅអធិការវត្តថៃម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៧៤២ឆ្នាំ ក្នុងសំណុំរឿងកិបកេងលុយវត្ត
KCSM2026-10-08 01-15pm
(បាងកក)៖ តុលាការមួយនៅក្នុងប្រទេសថៃ បានផ្ដន្ទាទោសអតីតចៅអធិការវត្តមានឈ្មោះថា Alongkot ដាក់ពន្ធនាគារ ៧៤២ឆ្នាំ និងបុរសម្នាក់ឈ្មោះ Bee ដែលជាជំនួយការ និងគ្រូចូលរូបដាក់ពន្ធនាគារ ៣៨៦ឆ្នាំ និង១,៤៨០ខែ ក្នុងសំណុំរឿងកិបកេង និងលុយលាងជាង ១០ពាន់លានបាត ដែលត្រូវបានបរិច្ចាគទៅឱ្យវត្ត Wat Phra Bat Nam Phu សម្រាប់មូលនិធិជួយដល់អ្នកផ្ទុកជំងឺអេដស៍។
តុលាការថៃបានប្រកាសសាលក្រមផ្តន្ទាទោសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ តែទោះជាបែបនេះក្ដី ទោសរបស់អ្នកទាំង២ ត្រូវបានបន្ធូរដោយស្វ័យប្រវត្តិមកនៅត្រឹមទោសជាប់ពន្ធនាគារអតិបរមា ៥០ឆ្នាំដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌរបស់ថៃ។
សំណុំរឿងកិបកេងលុយវត្តខាងលើកើតមានឡើងបន្ទាប់ពីប៉ូលិសថៃបានឃាត់ខ្លួនអតីតចៅអធិការវត្តឈ្មោះ Alongkot និងជំនួយការឈ្មោះ Bee ជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងប្រាក់បរិច្ចាគទៅឱ្យវត្ត Wat Phra Bat Nam Phu និងពីបទលាងលុយ។
ប្រភពៈAP


Post a Comment