អាមេរិកនៅតែដាក់សម្ពាធទណ្ឌកម្មលើអុីរ៉ង់ ដែលជា «អំពើភេរវកម្មរដ្ឋ» ស្របពេលក្រុមសម្រុះសម្រួលព្យាយាមបើកច្រកសមុទ្រ Hormuz


KCSM2026-08-29 01-47pm


(ឌូបៃ)៖ ប្រទេសអ៉ីរ៉ង់បានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាជា «អំពើភេរវកម្មរដ្ឋ» និងជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសដទៃទៀតបដិសេធមិនចូលរួមអនុវត្តតាមឡើយ ខណៈក្រុមអ្នកសម្រុះសម្រួលកំពុងព្យាយាមបើកច្រកសមុទ្រ Hormuz ឡើងវិញ។ 


ក្រសួងការបរទេសអ៉ីរ៉ង់ បានគូសបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់មានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការមិនអនុវត្តតាមទណ្ឌកម្មរបស់អាមេរិក ហើយការចូលរួមគឺជាការសមគំនិតក្នុងទង្វើខុសច្បាប់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលបន្តរកស៊ីជាមួយអ៉ីរ៉ង់ ខណៈសេតវិមានបានបញ្ជាក់ថាសម្ពាធសេដ្ឋកិច្ចនេះនឹងបន្តរហូតទាល់តែទីក្រុងតេហេរ៉ង់យល់ព្រមចូលតុចរចាប្រកបដោយអត្ថន័យ។


គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយ នៃពិភពលោក នៅតែបន្តរងការបិទខ្ទប់ និងជាឧបសគ្គធំបំផុតក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព។


ប្រភពៈReuters




Powered by Blogger.