ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹងពីការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា និងវិច្ឆិកា ព្រមទាំងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺនរៀល


KCSM2026-09-10 09-49am


(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បាន​បញ្ជាក់ឱ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។


សេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែតុលា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្ស សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ ជូនដល់មន្ត្រីរាជការរបស់ខ្លួន លើកទី១ ឱ្យបានក្នុងសប្តាហ៍ទី១ និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា។ ដោយឡែកសម្រាប់ការបើកផ្តល់ប្រាក់បៀវត្សខែធ្នូ ឆ្នាំ២០២៦ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

Powered by Blogger.