សមត្ថកិច្ចបានឃាត់ខ្លួននាយកសាលាម្នាក់ ពាក់ព័ន្ធករណីបៀ.តបៀ.នរា-ងកា-យសិ-ស្សស្រីនៅក្នុងទីចាត់ការ

KCSM2026-09-23 02-26pm ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះស្រាវជ្រាវ និងឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ ពាក់ព័ន្ធករណី «ប្រ.ទូ.ស្តកេ.,រខ្មា.សមានស្ថានទម្ងន់ទោស» លើសិស្សស្រីអាយុ ១៣ឆ្នាំ នៅក្នុងបន្ទប់ទីចាត់ការសាលា។ ជនសង្ស័យឈ្មោះ៖ ជឹង ចាន់ធឿន (ហៅ វិត) ភេទ៖ ប្រុស | អាយុ៖ ៥១ឆ្នាំមុខរបរ៖ នាយកសាលាបឋមសិក្សាទីលំនៅ៖ ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង តាមដំណើររឿង មុនពេលកើតហេតុ ជនសង្ស័យបានហៅកុមារីរងគ្រោះឱ្យចូលទៅក្នុងបន្ទប់ទីចាត់ការ រួចបានបង្ខំឱ្យលាត់អាវ យកខ្សែក្រណាត់ពណ៌សមកវាស់ដើមទ្រូង ប្រើដៃស្ទាបសុដន់ និងបានយកទូរស័ព្ទដៃថតរូបកុមារីរងគ្រោះថែមទៀតផង។ ក្រោយទទួលបានបណ្តឹង និងសាកសួរភាគីរងគ្រោះរួច នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទីព្រឹក កម្លាំងជំនាញបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុមទី៣ ភូមិកូនភ្នំខាងត្បូង និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Powered by Blogger.