មន្រ្តីអ៊ុយក្រែន ថារុស្សីកំពុងបង្កើនការវាយប្រហារលើទីក្រុងកៀវ



KCSM2026-10-07 01-59pm


(កៀវ)៖ អភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថា រុស្ស៉ីបានវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន នាព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យខូចខាតដល់អគារ និងឃ្លាំងនានាទូទាំងទីក្រុង ខណៈដែលមានការវាយប្រហារបែបនេះស្ទើរតែរៀងរាល់ថ្ងៃ។


សាក្សីរបស់ Reuters បានឱ្យដឹងថាសំលេងផ្ទុះ បានលាន់ឮពេញទីក្រុង។ តាមរយៈកម្មវិធីតេឡេក្រាម លោក Oleksandr Hanzha អភិបាលតំបន់ Dnipro បានឱ្យដឹងថាមានការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត លើទីក្រុង Dnipro ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន បង្កការខូចខាតដល់ទីតាំងឧស្សាហកម្មមួយកន្លែង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។


ភ្លាមៗមិនទាន់មានការបញ្ជាក់ពីរុស្ស៉ីទេ ជុំវិញការអះអាងនេះ៕


ប្រភពៈReuters





Powered by Blogger.