ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។

 


KCSM2026-10-19 11-21am


នាថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៦

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។  


សកម្មភាពនេះមានការចូលរួមពីលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។


#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប​ #MLMUPC












Powered by Blogger.