លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន


KCSM2026-10-11 06-32pm


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារដ៏ប្រល័យមួយលើអាកាសយានដ្ឋានក្នុងទីក្រុងរីយ៉ាដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។


នៅពេលត្រូវបានសាកសួរពីក្រុមអ្នកសារព័ត៌មានថាតើរូបលោកបានសម្រេចចិត្តចូលរួមក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ រួចហើយដែរឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «យើងប្រហែលជាអាចនឹងចូលរួម។ យើងកំពុងពិចារណារថ្លឹងថ្លែងពីស្ថានការណ៍នេះ។ យើងទើបតែទទួលបានដំណឹងពីការវាយប្រហារថ្មីៗនេះ។ យើងនឹងធ្វើការសម្រេចចិត្តមួយ។ យើងនឹងសម្រេចចិត្តឆាប់ៗ»។


គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានអះអាងថាការវាយប្រហារមួយរបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋាន King Khalid International Airport ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ និង ៣០៩នាក់ផ្សេងទៀតរងរបួស៕


ប្រភពៈAFP




Powered by Blogger.