លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្សី


KCSM2026-10-11 06-44pm


(វ៉ាស៊ីនតោន)៖ 9Oផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាមួយរុស្ស៉ី បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីលោក ហ្សេលេនស្គី។


នៅក្នុងការរិះគន់ធ្ងន់ៗទៅលើសេតវិមាន លោក ហ្សេលេនស្គី បានទាញភ្ជាប់ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងម៉ាស៊ូតរុស្ស៉ីទៅនឹងការវាយប្រហារមួយរបស់រុស្ស៉ីកាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស ២០នាក់ ក្នុងនោះរួមមានទាំងកុមារ ៣នាក់ នៅក្នុងទីក្រុង Zaporizhzhia របស់អ៊ុយក្រែន។ ការឡើងថ្លៃតម្លៃថាមពលសកលជាពិសេសគឺប្រេងម៉ាស៊ូត នៅបន្ទាប់ពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីខែកុម្ភៈ បានក្លាយជាបញ្ហានយោបាយដ៏ឈឺក្បាលមួយចំពោះគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ខណៈមានការព្យាករថាគណបក្សប្រជាធិបតេយ្យអាចនឹងទទួលបានជ័យជម្នះគ្រប់គ្រងរដ្ឋសភា ឬព្រឹទ្ធសភា ឬក៏អាចឈានដល់ទៅគ្រប់គ្រងសភាទាំង២តែម្ដង។


ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន និងជាការឆ្លើយតបទៅនឹងការរិះគន់ពីលោក ហ្សេលេនស្គី លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថានេះជាពេលដែលអ៊ុយក្រែនត្រូវជ្រើសរើសប្រធានាធិបតីថ្មីម្នាក់»។ លោក ត្រាំទាំងបានបន្ទោសលើលោក ហ្សេលេនស្គីទៀតផងថាជាអ្នកធ្វើឱ្យតម្លៃថាមពលឡើងថ្លៃនៅជុំវិញពិភពលោកតាមរយៈការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ី។ «លោក (លោក ហ្សេលេនស្គី) ចង់បង្កបញ្ហាដល់កសិកររបស់យើង ម្ចាស់កសិដ្ឋានរបស់យើង តាមរយៈប្រេងម៉ាស៊ូត ពីព្រោះការផ្គត់ផ្គង់របស់រុស្ស៉ីរ៉ាប់រងមួយផ្នែកធំនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពិភលោក»។ នេះជាការបន្ថែមរបស់លោក ត្រាំ។


គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែតុលាថា លោកធានាបាននូវការយល់ព្រមពីមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីបញ្ចេញប្រេងម៉ាស៊ូត មកកាន់ទីផ្សារអាមេរិក ក៏ដូចជាពិភពលោក ដោយសន្យាថា វានឹងជួយបន្ធូរបន្ថយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល ចំពោះមុខសង្គ្រាមអូសបន្លាយជាមួយអ៉ីរ៉ង់។ ប៉ុន្តែ លោក ហ្សេលេនស្គី បាននិយាយថាការប្រកាសរបស់លោក ត្រាំ អំពីកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ីនឹងកាន់តែធ្វើឱ្យទីក្រុងមូស្គូឡើងចាង។


លោក ហ្សេលេនស្គី ក៏បានទាញភ្ជាប់ការបន្ធូរបន្ថយទណ្ឌកម្មនេះទៅនឹងការវាយប្រហារមួយរបស់រុស្ស៉ីកាលពីថ្ងៃសៅរ៍ផងដែរ ដោយនិយាយថា «នៅថ្ងៃនេះ រុស្ស៉ីបាននិយាយថាអរគុណអ្នក (លោក ត្រាំ) សម្រាប់ការដកទណ្ឌកម្មលើការនាំចេញប្រេងម៉ាស៊ូត ដោយទម្លាក់គ្រាប់បែកចំនួន៥គ្រាប់លើអគារស្នាក់នៅក្នុងទីក្រុង Zaporizhzhia។ តាមលោក ហ្សេលេនស្គី ការវាយប្រហារនេះបានសម្លាប់មនុស្ស ២០នាក់៕


ប្រភពៈReuters




Powered by Blogger.